សំនួរដែលជួបប្រទះញឹកញាប់

យើងធ្វើឱ្យដំណើរការបោកគក់របស់អតិថជន មានភាពសាមញ្ញ និងងាយស្រួលបំផុត។ យើងអាចសន្សំសំចៃពេលវេលារបស់អ្នក ដូច្នេះអ្នកមានពេលអាចរីករាយក្នុងការធ្វើ ឬចំណាយពេលសម្រាប់មនុស្សជាទីស្រឡាញ់។

មុនបោកគក់

យើងលើកទឹកចិត្តអតិថិជនដែលប្រើប្រាស់ស្បោងឡើងវិញ ដើម្បីរួមគ្នាក្នុងការថែទាំ បរិស្ថាន ឬលោកអ្នកមានកាបូប ឬសម្ភារសម្រាប់ដាក់សំលៀកបំពាក់ពិតជាប្រសើរណាស់។

បើសិនលោកអ្នកមានពេលគ្រប់គ្រាន់ លោកអ្នកគួរតែរៀបចំ សំលៀកបំពាក់ របស់លោកអ្នក តាមប្រភេទ ឬប្រឡាក់មិនប្រឡាក់ ដើម្បីជៀសវៀងប្រលាក់សំលៀកបំពាក់ផ្សេងទៀត ជាពិសេសប្រយ័ត្នសំលៀកបំពាក់ដែលមានពណ៌ចំរុះដែលប្រឈមនឹងការចេញពណ៌ធ្វើអោយជាប់ប្រលាក់សំកៀកបំពាក់ផ្សេងទៀត។

បើសិនអ្នករៀបចំសំលៀកបំពាក់មកស្រេច គឺផ្ដល់ភាពងាយស្រួលដល់បុគ្គលិកទទួលខោអាវ រៀបចំបានលឿន នឹងចំណេញពេលវេលារបស់លោកអ្នកផងដែរ។

ពេលលោកអ្នកយកសំលៀកបំពាក់មកដល់ដៃបុគ្គលិករបស់យើងខ្ញុំ បុគ្គលិកនឹងចាប់ផ្ដើមរាប់សំលៀកបំពាក់ និងកត់បុងឬសំបុតសម្រាប់បញ្ញាក់ចំនួនសំលៀកបំពាក់ នឹងថវិកាដែលលោកអ្នកនឹងត្រូវបង់ លោកអ្នកអាចបង់មុនក៏បាន ឬចាំពេលមកយកសំលៀកបំពាក់ក៏បាន។

សូមធ្វើការផ្ទៀងផ្ទាត់សំលៀកបំពាក់របស់លោកអ្នកជាមួយបុគ្គលិកយើងខ្ញុំដើម្បីបញ្ជាក់ថាពុំមានកំហុសណាតើមានដោយចៃដនឡើយ។ បើសិនមានករណីពិសេសណាមួយកើតឡើងអំពីសំលៀកបំពាក់របស់ដែលត្រូវជាវសេវាបន្ថែម បុគ្គលិកយើងខ្ញុំនឹងណែនាំបន្ថែម។

សូមរក្សាសំបុតឬបុងនោះអោយបានល្អ សូមភ្ជាប់សំបុត/បុងនោះមកជាមួយនៅពេលអ្នកមកយកសំលៀកបំពាក់របស់អ្នក។ ជាទូទៅសំលៀកបំពាក់របស់លោកអ្នកគឺរួចរាល់ក្រោយ២៤ម៉ោង បើសិនគ្មានករណីពិសេសណាមួយ។

លោកអ្នកអាចរកព័ត៌មានបន្ថែមនៅលើសំបុត/បុងរបស់យើង។

ធម្មតាអតិថិជនមួយចំនួនមិនបានចាប់អារម្មណ៍អំពីសេវាកម្មដ៏សំបូរបែប ឬសមស្របក្នុងស្ថានភាពរបស់អ្នកនោះឡើយ ។ កំឡុងពេលកត់បុង អ្នកបំរើសសេវាកម្មនឹងសួរអ្នកថាសំលៀកបំពាក់របស់អ្នកបោកយ៉ាងដូចម្ដេច ក្នុងរណីអ្នកមិនដឹងពីសេវាកម្មយើងខ្ញុំ លោកអ្នកអាចមើលតាជញ្ជាំងអ្នកនឹងឃើញព័ត៌មានបន្ថែម និងតម្លៃអំពីសេវាកម្ម និងប្រភេទនៃសេវាកម្ម មិនខាន។

លោកអ្នកអាចស្វែងរកសេវាកម្មយើងខ្ញុំគ្រាន់តែចូលទៅទំពណ៌ដើមនែវែបសាយ ហើយចុចលើ សេវាកម្មយើងខ្ញុំ

កំពុងដំណើរការបោកគក់

ក្នុងករណីសំលៀកបំពាក់របស់អ្នកបានខូចខាត ដោយប្រការណាមួយរបស់យើង ហាងយើងខ្ញុំនឹងទទួលខុសត្រូវរបស់លោកអ្នក មិនអោយលោកអ្នកបាត់បងទំនុកចិត្តឡើយ។
មានករណីខ្លះ មានហាងមួយចំនួនបានកិបក្រដាត់បង់លេខ ឬកំណត់សំគាល់លើសំលៀកបំពាក់របស់លោកអ្នកតូចមួយ ដើម្បីសំគាល់សំលៀកបំពាក់របស់ភ្ញៀវ ប៉ុន្តែសម្រាប់ហាងយើងខ្ញុំមិនបានកិបអោយជាប់សាច់សំលៀបំពាក់លោកអ្នកឡើយ កុំបារម្ភអំពីករណីនេះ។
សម្រាប់ហាងយើងខ្ញុំ គឺមានចំនុចពិសេស ក្នុងការជម្រះក្អែលដោយដៃ រួចហើយបានដាក់បញ្ចូលទៅក្នុងម៉ាស៊ីនស្វ័យប្រវត្កិ ដូចនេះសំលៀកបំពាក់របស់លោកអ្នកគឺអាចជម្រះបានស្អាត តាមកអាវ ដៃអាវ ឬដៃដែលរមូ បត់ ឬស្នាមប្រឡាក់ណាមួយមាននៅលើសំលៀកបំពាក់របស់លោកអ្នក

ចំណាំ៖ ក្នុងករណីសំលៀកបំពាក់មានប្រឡាក់ពិសេសណាមួយ ដូចជាប្រឡាក់ទឹកប៊ិច ចេញពណ៌ពីសំលៀកបំពាក់ផ្សេង ស្នាមប្រឡាក់ម្ហូបអាហារ ទៀន ឬស្រាក្រហម យើងមានសេវាកម្មបន្ថែម ពីលើកាបោកគក់ខាងលើ

ការទទួល

ក្នុងករណីអ្នកបាត់សំបុត/បុង លោកអ្នកអាចធ្វើការបញ្ជាក់បន្ថែមណាមួយទៅបុគ្គលិកយើងខ្ញុំដូចជាករណីខ្លះដូចតទៅ៖

ចំនួនសំលៀកបំពាក់របស់អ្នក និងចំនួនថវិកាដែលអ្នកត្រូវបង់ ប្រាប់អំពីម៉ោង ពេលវេលារបស់លោកអ្នកដែលបានយកមកដាក់ អត្តសញ្ញាណសំលៀកបំពាក់របស់លោក (ពណ៌ ប្រភេទ ..)

បុគ្គលិកនឹងធ្វើការផ្ទៀងផ្ទាល់ចម្លើយរបស់អ្នក រួចហើយធ្វើកិច្ចសន្យាណាមួយ

ORDER FORM

Your message was sent successfully!

Something went wrong, try refreshing and submitting the form again.

Name *

Address *

Phone Number *

E-mail *

Pick-Up Date

Pick Up Time

Delivery Date

Delivery Time

Preferred Laundry Detergent
TideGainAll Free & ClearI Will Provide

Bleach Whites
YesNo

Laundry Bag Needed?
YesNo
Line Dry Items Included (Limit 5 Items)

Special Instructions *